គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ១០ គីឡូម៉ែត្រ ៥ គីឡូម៉ែត្រ និង ២.៥ គីឡូម៉ែត្រ ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ដែលព្រឹត្តិការណ៍នេះ មានឈ្មោះថា “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖
✅ ចូលរួមចំណែកលើកកម្ពស់ការអាន - ផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជម្រុញវប្បធម៌អាននៅកម្ពុជា។
✅ ផ្តល់ឱកាសឲ្យកុមារកម្ពុជា នៅតាមខេត្ត និងរាជធានីភ្នំពេញ ចំនួន ១ម៉ឺននាក់ ស្វែងយល់ពីប្រវត្តិសាស្រ្ត រូបីយវត្ថុខ្មែរកម្ពុជា តាមរយៈការទៅទស្សនា សារមន្ទីរ ស.ស.រ។

ថវិកាទទួលបានពីការចុះឈ្មោះទាំងអស់ បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅ
✅ ឧបត្ថម្ភ ទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំ
✅ រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមខេត្តចំនួន ១០.០០០ នាក់ នៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ
✅ ឧបត្ថម្ភការផ្សព្វផ្សាយពីសារសំខាន់នៃការអាននៅតាមខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ

អាស្រ័យហេតុនេះ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងដើម្បីសប្បុរសធម៌ សូមគោរពអញ្ជើញ កីឡាករ កីឡាការនីទាំងអស់ រួសរាន់ចុះឈ្មោះដើម្បីចូលរួមការរត់ប្រណាំងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ កុំបីអាក់ខានឡើយ។

Event Information

Price Fee

 (ចំណាំៈ បន្ទាប់ពីការចុះឈ្មោះរួចរាល់(confirm) ទឹកប្រាក់ដែលបានបង់ហើយគឺមិនអាចដកវិញបានទេ  មិនអាចផ្លាស់ប្ដូរចម្ងាយរត់ ហើយមិនអាចប្ដូរទៅកម្មវិធីផ្សេងឫ អ្នកផ្សេងបានទេ។ 
Notice: All entry fees are non-refundable, non-changeable (race category) and non-transferable to other events or runners upon confirmation of registration..)

Registration fee included:

  • An Event T-shirt
  • A Finisher medal
  • A Race bib
  • A bib tags for only 10km and 5km
  • An E-Certificate
  • An E-Result for only 10km & 5km
  • Refreshment
  • Bag Deposit
  • Amret Eco-bag

Entitlement

Adult - Unisex

SIZE XS S M L XL 2XL 3XL 4XL
Est - MALE/KG 40-45 45-55 55-65 65-70 70-75 75-80 80-85 85-90
Est - FEMALE/KG 45-50 50-55 55-60 60-65 65-70 70-75 75-80 80-85

Course Map

Prize

Elites Category:

10KM: Must Finish under 40 Minutes

5KM: Must Finish under 20 Minutes

Organizer Info

Cambodia Events Organization Tourism & Consultant Co., Ltd
#79CEo, St. 155, Toul Tompung I, Chamka Morn District, Phnom Penh, Cambodia.
Phone  : (+855)23 213 525 
Registration phone number : +85515/069/077  213525
Telegram phone number : +85515213525
Email :  reg@cambodia-events.org / info@cambodia-events.org
Website: www.cambodia-events.org